រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការ៦ចំណុច ដើម្បីលើកស្ទួយតម្លៃពោតក្រហមជូនកសិករ

FN ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្រេចដាក់ចេញវិធានការរយៈពេលខ្លីចំនួន ៦ចំណុច ដើម្បីដោះស្រាយ បញ្ហាធ្លាក់តម្លៃពោតក្រហមរបស់ប្រជាកសិករខ្មែរ រហូតធ្វើឲ្យផ្ទុះការតវ៉ារហូតឈានដល់ការបិទផ្លូវ។ ក្រោយពីមានការត្អូញត្អែរ និងផ្ទុះការតវ៉ាពីប្រជាកសិករ លើការធ្លាក់តម្លៃពោតក្រហមពី ៤៤០រៀល មកត្រឹម ៣៦០រៀល នៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងនោះ លោក ប៉ាន សូរស័ក្ដិ បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមហ៊ុនចំណីសត្វ CP និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៥០រូប ដើម្បីរកដំណោះស្រាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ ក្នុងកិច្ចប្រជុំនោះ បានលើកឡើងនូវបញ្ហាមួយចំនួនដែលនាំឲ្យពោតក្រហមនៅឆ្នាំនេះធ្លាក់ថ្លៃ។ បញ្ហាទាំងនោះរួមមាន៖ កត្តាអាកាសធាតុ ដោយឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យកសិករជួបការលំបាក ក្នុងការហាល និងសម្ងួតទិន្នផលពោត, កត្តាប្រាក់កម្ចី កសិករភាគច្រើន បានធ្វើការកាច់ពោតមុនពេលកំណត់ ដើម្បីលក់យកប្រាក់បង្វិលសងធនាគារ, កត្តាហេដ្ឋារចនាសម្ព័ន្ធ កង្វះខាតឡសម្ងួត ដើម្បីហាលទិន្នផលពោត និងឃ្លាំងស្តុក ដើម្បីរក្សាទុករយៈពេលយូរ, កត្តាកម្រៃក្រៅផ្លូវការ ដោយម្ចាស់សៃឡូដែលទិញពោត ពីកសិករត្រូវការបង់ចំណាយទៅលើសេវាមួយចំនួន ជូនមន្ត្រីពាក់ព័ន្ធនៅតាមមាត់ច្រកព្រំដែន និងកត្តាលើសបរិមាណ ដោយសារតែក្នុងប្រទេសថៃ ជារដូវប្រមូលទិន្នផលពោត ធ្វើឲ្យឡសម្ងូតភាគច្រើនពេញប្រៀបដោយកសិផលពោត … Continue reading រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការ៦ចំណុច ដើម្បីលើកស្ទួយតម្លៃពោតក្រហមជូនកសិករ